របៀបបញ្ចូល វចនានុក្រម Ant ដោយមិនបាច់តម្លើងដោយផ្ទាល់
How to install Ant Dictionary without installing
១-សម្រាប់ ANT Dictionary 2010 V1.02
ក-អ្នកអាចថតចម្លងពីម៉ាស៊ីនផ្សេងដែលបានតម្លើងវារួច នូវថតឯកសារចំនួន៤ តាមរូបភាព
ខាងក្រោម ពីទីតាំង C:\Users\USER ACCOUNT NAME\AppData\Roaming
(ឧទាហរណ៍ សម្រាប់ម៉ាស៊ីនខ្ញុំ គឺ C:\Users\MENG KIMTONG\AppData\Roaming)
យកទៅដាក់ក្នុងម៉ាស៊ីនរបស់អ្នក តាមទីតាំង ឈ្នោះគណនីម៉ាស៊ីនរបស់អ្នក ដូចដែលអ្នកបានថតវាចេញដែរ។
ខ-បន្ទាប់ពីបានថតចម្លងរួចសូម ចូលទៅថតចម្លង ថតឯកសារ ANT Dictionary 2010 V1.02ពីទីតាំងមួយទៀត ៖
-បើម៉ាស៊ីន 64 bit ទីតាំងវាគឺ C:\Program Files (x86) រួចរកមើល ថតឯកសារ ANT Dictionary 2010 V1.02ដើម្បីថតចម្លងចូលម៉ាស៊ីនរបស់អ្នកដូចគ្នាដែរ។
-បើម៉ាស៊ីន 32 bit ទីតាំងវាគឺ C:\Program Files រួចរកមើល ថតឯកសារ ANT Dictionary 2010 V1.02ដើម្បីថតចម្លងចូលម៉ាស៊ីនរបស់អ្នកដូចគ្នាដែរ។
ក-អ្នកអាចថតចម្លងពីម៉ាស៊ីនផ្សេងដែលបានតម្លើងវារួច នូវថតឯកសារចំនួន១ តាមរូបភាព
ខាងក្រោម ពីទីតាំង C:\Users\USER ACCOUNT NAME\AppData\Roaming
(ឧទាហរណ៍ សម្រាប់ម៉ាស៊ីនខ្ញុំ គឺ C:\Users\MENG KIMTONG\AppData\Roaming)
យកទៅដាក់ក្នុងម៉ាស៊ីនរបស់អ្នក តាមទីតាំង ឈ្នោះគណនីម៉ាស៊ីនរបស់អ្នក ដូចដែលអ្នកបានថតវាចេញដែរ។
ខ-បន្ទាប់ពីបានថតចម្លងរួចសូម ចូលទៅថតចម្លង ថតឯកសារ ANT Magazine ពីទីតាំងមួយទៀត ៖
-បើម៉ាស៊ីន 64 bit ទីតាំងវាគឺ C:\Program Files (x86) រួចរកមើល ថតឯកសារ ANT Magazineដើម្បីថតចម្លងចូលម៉ាស៊ីនរបស់អ្នកដូចគ្នាដែរ។
-បើម៉ាស៊ីន 32 bit ទីតាំងវាគឺ C:\Program Files រួចរកមើល ថតឯកសារ ANT Magazineដើម្បីថតចម្លងចូលម៉ាស៊ីនរបស់អ្នកដូចគ្នាដែរ។
0 comments:
Post a Comment