សំណួរ–ចម្លើយ វប្បធម៌ទូទៅ
សំណួរទី១: ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន
?ព្រោះអ្វី ?
·ចម្លើយទី១: បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ
បំណងប្រាថ្នាចង់អប់រំដល់
កុមារាកុមារី
យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជា
ពលរដ្ឋល្អ
ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់
ការអប់រំសំខាន់ៗមួយចំនួនគឺ
:
–អប់រំឲ្យមានចំណេះដឹងទូលំទូលាយ
និងមានលក្ខណៈវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។
–អប់រំឲ្យមានសីលធម៌ គុណធម៌ល្អចេះគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យ។
–អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ និងយល់ដឹងពីបរិស្ថានល្អ។
–អប់រំឲ្យចេះស្រាវជ្រាវរកចំនេះដឹងថ្មីៗ បទពិសោធល្អៗ ចេះស្វ័យអភិវឌ្ឍ
ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះ
ប្រទេសជាតិ។
–អប់រំឲ្យចេះរិះរកល្បិច និងវិធីសាស្ត្រល្អៗក្នុងការផ្តល់ចំណេះដឹងនិងអប់រំមនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អ
ពីព្រោះថា :
+គ្រូជាអ្នកកសាងធនធាន ;សាងគុណធម៌ ;គុណភាពមនុស្ស។
+គ្រូជាអ្នកសង់គ្រឹះជីវិតមនុស្ស និងជាគ្រូពេទ្យបំបាត់ភាពល្ងង់។
+គ្រូជាអ្នកដឹកនាំសតិបញ្ញា កសាងបញ្ញា និងគឺជាវិស្វករបញ្ញារបស់ជាតិ។
+គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ និងសុភមង្គល។
+គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ។
+គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពីររបស់សិស្ស ជាបុគ្គលដែលគួរគោរព
និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯង
ដើម្បីជាប្រយោជន៍ជាតិ។
·សំណួរទី២: ហេតុអ្វីបានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង?
·ចម្លើយទី២: បានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះថាគ្រូបង្រៀនគឺជាអ្នកកសាងធនធានមនុស្ស
មកពីពាក្យ
ថាវិស្វករនិងព្រលឹង
:
·វិស្វករ :អ្នកធ្វើឲ្យសម្រេចការងារពលកម្ម
(រាងកាយ ខួរក្បាល )ជា
អ្នកមានគំនិតច្នៃប្រឌិត
បង្កើតថ្មីនូវការងារបច្ចេកទេសគ្រប់បែបយ៉ាង។
·ព្រលឹង :មានវិញ្ញាណជានិច្ច
មិនបាត់បង់ ឬផ្លាស់ប្តូរ។ដូចនេះវិស្វករនៃព្រលឹងជាអ្នកធ្វើឲ្យបញ្ញាញាណមានការរីកចម្រើន
ឈ្លាសវៃ។គ្រូបង្រៀនជាវិស្វករនៃព្រលឹងជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីមនុស្ស
ជាអ្នកបង្ហាញសេចក្តីសុខ និងការរីកចម្រើន
ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅ
គឺជាឃ្លាំងបញ្ញាញាណ និងជាអ្នកកសាងគ្រឹះនៃជីវិតមនុស្សលោក។
·សំណួរទី៣: តើគ្រូបង្រៀនមានភារកិច្ចប៉ុន្មានយ៉ាង?អ្វីខ្លះ?
·ចម្លើយទី៣: គ្រូបង្រៀនមានភារកិច្ចប្រាំយ៉ាងគឺ :
–មុនបង្រៀន(ត្រៀមមេរៀន ស្រាវជ្រាវឯកសារ
ត្រៀមនូវសំណួរចម្លើយ ធ្វើកិច្ចតែងការបង្រៀន ត្រៀមសម្ភារៈឧបទេស និង
ជ្រើសរើសវិធីសាស្ត្រ
តាមពេលវេលា។
–ពន្យល់ និងដឹកនាំការរៀនសូត្ររបស់សិស្សដោយបង្រៀនត្រឹមត្រូវតាមកិច្ចតែងការ
គោរពពេលវេលា និងគោលនយោបាយរដ្ឋាភិបាលអនុវត្តតាមការណែនាំថ្នាក់លើ។
–លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព(ក្នុងថ្នាក់
និងក្រៅថ្នាក់)តាមរយៈការសរសើរ និងជូនរង្វាន់។
–វាយតម្លៃកិច្ចការសិស្សឲ្យបានត្រឹមត្រូវជាសំណួរផ្ទាល់មាត់ឬសរសេរ។
–ស្វ័យសិក្សាពេញមួយជីវិត
ដោយរៀនភាសាបរទេស រៀនព័ត៌មានវិទ្យា រៀនបទពិសោធ ផ្តល់ឲ្យសិស្សរក្សាសាមគ្គីភាព
យកចិត្តទុកដាក់ខ្ពស់ចំពោះសិស្ស
មានទំនាក់ទំនងល្អជាមួយសិស្សសង្គមជាតិ។
·សំណួរទី៤: តើគ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ?
·ចម្លើយទី៤: ដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ ពួកយើងត្រូវមានលក្ខណៈសម្បត្តិច្រើនយ៉ាងដូចជា
:
–មានកាយសម្បទាមាំមួន សុខភាពល្អ
រហ័សរហួន រឹងមាំ ឈ្លាសវៃ។
–មានសីលធម៌ល្អ
គុណធម៌ជឿនលឿនចេះគោរពសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យបានត្រឹមត្រូវ។
–មានចំណេះដឹងទូលំទូលាយ
ចំណេះធ្វើច្បាស់លាស់ត្រឹមត្រូវប្រកបដោយបទពិសោធខ្ពស់។
–ចេះស្វ័យសិក្សាស្រាវជ្រាវជាប្រចាំ
និងមានឥរិយាបថល្អត្រឹមត្រូវ។
–មានមនសិការជាតិ ឯកភាព សាមគ្គីភាព
គោរពច្បាប់ និងមានគតិយុត្តិធម៌។
·សំណួរទី៥: ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។
ចូរស្រាយបំភ្លឺ ?
·ចម្លើយទី៥:
–ធនធានមនុស្ស :ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹងនិងការបណ្តុះបណ្តាលជាប្រភពថាមពលសំរាប់
កសាងជាតិ។
–ការអភិវឌ្ឍ :ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។
ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យមានដោយការ
អប់រំព្រោះការអប់រំជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឺ
:
+ការបណ្តុះបណ្ដាលបញ្ញាស្មារតី ទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល
គួបផ្សំ សីលធម៌ សង្គម ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល(ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្ត្រទំនើបមានចំណេះធ្វើ
បទ ពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ
គតិយុត្តិធម៌រហ័ស រហួន ឈ្លាសវៃ។
+ការបណ្តុះបណ្ដាលផ្លូវចិត្ត–គំនិត :ឆន្ទៈមោះមុត អង់អាច
ក្លាហានចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្មមាន ស្មារតីសាមគ្គីជាតិ
អហិង្សាចេះយោគយល់ ស្រលាញ់ ការពារអត្តសញ្ញាណជាតិ។
+ការបណ្តុះបណ្ដាលទេពកោសល្យ–ស្នាដៃ :ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្ត្រសង្គម
ជាតិ
ដោយមិនប្រកាន់ វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា…។
+ការបណ្តុះបណ្ដាលកាយសម្បទា សុខភាព អនាម័យ :ចេះថែទាំសុខភាពល្អ
មាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដោយ
ប្រកាន់ទស្សនៈ
ផឹកស្អាតហូបស្អាត រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ។
·សំណួរទី៦: គេថា”
ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ “។ចូរពន្យល់ ?
·ចម្លើយទី៦: ខ្វះការអប់រំ
ខ្វះការអភិវឌ្ឍព្រោះថា :
–ខ្វះធនធានមនុស្ស សម្រាប់ការពារ
និងការកសាងជាតិ។
–មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ
ខូចបរិស្ថានដោយខ្វះចំណេះ។
–កើតមានជំងឺឈឺថ្កាត់
អំពើអសកម្ម(ចោរកម្ម ឃាតកម្ម ហិង្សា…។
–ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា
រស់នៅដូចសត្វធាតុ។
–គ្មានគំនិតបង្កើតស្នាដៃ
គ្មានសាមគ្គីភាព ភាតរភាព ឯកភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការស្រលាញ់ា ការពារ
ជាតិមាតុភូមិ។
–បាត់បង់សេវាសង្គម កិត្តិយស
សេចក្តីថ្លៃថ្នូរ បាក់ទឹកចិត្ត និងភាព អស់សង្ឃឹម។
–មិនអាចអប់រំ សុខភាព អនាម័យ បរិស្ថាន
សិទ្ធិក្នុងប្រជាធិបតេយ្យពិបាកក្នុងការកសាងប្រទេស រស់ គ្មានប្រយោជន៍
ធ្ងន់ផែនដី។
·សំណួរទី៧: តើពាក្យ ” គរុនិស្សិត
“មានអត្ថន័យយ៉ាងដូចម្តេច ?តើត្រូវប្រកាន់នូវអាកប្បកិរិយាបែបណាខ្លះក្នុង
ពេលបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ?
·ចម្លើយទី៧: ពាក្យគរុនិស្សិត<គរុ+និស្សិត ។
–គរុ=គ្រូ,គំរូ។
–និស្សិត=អ្នករៀនស្ថិតក្នុងការគ្រប់គ្រងនៃគ្រូក្នុងថ្នាក់មានកម្រិតខ្ពស់។ដូចនេះគរុនិស្សិត
ជាអ្នករៀនផ្នែកច្បាប់គរុ
កោសល្យ
ជាអ្នក
រៀនវិជ្ជាជីវៈគ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀននាពេលអនាគត។ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា
ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត :
–យកចិត្តទុកដាក់គោរពវិន័យ
បទបញ្ជាផ្ទៃក្នុងសាលា។
–តាមដានរិះគិត សង្កេតវិភាគ
ប្រៀបធៀបលើមេរៀននីមួយ។
–ស្តាប់ការណែនាំគ្រូ ;គណៈគ្រប់គ្រង
ចេះស្តាប់មតិយោបល់។
–ចេះស្វ័យសិក្សា
ខំសិក្សាដើម្បីស្រាយបញ្ហា ចេះបញ្ចេញយោបល់។
–ខំត្រងត្រាប់
បំពេញការងារសាលាចេះស្វ័យវាយតម្លៃ និងកែលម្អកំហុសឆ្គងផ្សេងៗ។
–ខំស្រាវជ្រាវដកបទពិសោធល្អៗក្នុងការបង្រៀន
និងរៀន(មានកិច្ចតែងការបង្រៀន សម្ភារៈឧបទេសចេះលើកទឹកចិត្តគ្រប់គ្រង
វិន័យសិស្ស
)។
–ចេះសាមគ្គីសហការ
និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា។
·សំណួរទី៨: ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ?
·ចម្លើយទី៨: ចតុស្តម្ភនៃការអប់រំ ជាសសរគ្រឹះជាបង្គោលដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំសំដៅសម្រេចគោលនយោបាយអប់រំ
ដើម្បីកសាងធនធានមនុស្សមានបួនសំខាន់ៗគឺ :
–អប់រំចំណេះដឹង :ឲ្យទូលំទូលាយស្ដីពីជីវភាពរស់នៅក្នុងសង្គមទាក់ទងអំពើហិង្សា
សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ;សុខភាព
បរិស្ថានប្រវត្តិសាស្ត្រ
និងបច្ចេកទេសវប្បធម៌…។
–អប់រំចំណេះធ្វើ :ឲ្យមានបំនិនឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកទៅប្រើប្រាស់
និងអនុវត្តក្នុងជីវភាពបានល្អ
ប្រសើរ។
–អប់រំចំណេះអប់រំឥរិយាបថ :ដើម្បីកែលម្អអាកប្បកិរិយាអប់រំអំពីសីលធម៌
និងបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ។
–អប់រំចំណេះសមូហភាព :ឲ្យមានស្មារតីសាមគ្គី ចេះរួមសហការគ្នាយោគយល់ អធ្យាស្រ័យ
ដើម្បីរស់ នៅ និងធ្វើការជាមួយគ្នាប្រកបដោយសេចក្តីសុខនិងរីកចម្រើន។
·សំណួរទី៩: តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ?
·ចម្លើយទី៩: ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា
ចេះរៀបចំសាលារៀនឲ្យក្លាយ
ជាបរិស្ថានអប់រំ
ឬជាមជ្ឈមណ្ឌលដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគោល ដៅ អប់រំ ដូចជា
:
–រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់
ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។
–រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគារ
បណ្ណាល័យ ថ្នាក់រៀន តុ កៅអី ក្តារខៀន សៀវភៅសិក្សា…)ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពល្អ។
–រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង
និងអនុវត្តឲ្យបានល្អប្រសើរ។
–ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង
និងពង្រឹងមនសិការវិជ្ជាជីវៈ។
–យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស
ការធ្វើថ្នាក់និទស្សការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀនដើម្បីគុណភាពការបង្រៀននិងរៀន។
–បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល
និងសប្បុរសជន ដើម្បីរៀនចំផែនការអភិវឌ្ឍសាលា រៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា។
–លើកទឹកចិត្តគ្រូនិងសិស្សឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់
ប័ណ្ណសរសើរ ចំពោះអ្នកមានស្នាដៃ។
–ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។
·សំណួរទី១០: តើការយោគយល់អធ្យាស្រ័យគ្នា
បានផ្តល់សារប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ ?
·ចម្លើយទី១០: ការយោគយល់អធ្យាស្រ័យគ្នា
បានផ្តល់សារប្រយោជន៍ជាច្រើនទៅដល់សង្គម ជាតិដូចជា :
–បង្កើតសុខសុវត្ថិភាពផ្ទាល់ខ្លួន
និងសង្គមជាតិមានសាមគ្គីភាព។
–បង្កើនស្មារតីយោគយល់ សេចក្តីថ្លៃថ្នូរ
កិត្តិយសខ្ពង់ខ្ពស់។
–សង្គមមានការអភិវឌ្ឍប្រកបដោយភាពរីករាយស្និទ្ធស្នាល។
–បង្កើនពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ។
·សំណួរទី១១: តើវប្បធម៌បរទេសបានជះឥទ្ធិពលដូចម្តេចចំពោះយុវជនខ្មែរ
? ក្នុងនាមជាគ្រូបង្រៀនចូរបង្ហាញពីវិធានការទប់ស្កាត់?
·ចម្លើយទី១១: ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន
:
–តន្ត្រីញាក់ញ័រខុសពីខ្មែរ
និងសម្ភារៈបរទេសនិយម។
–ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់
ឃោរឃៅ ល្បិចកល់ ដ៏អាក្រក់។
–មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។
–ឫកពារ មាយាទបរទេស(ចាប់ដៃ ញាក់ចិញ្ចើម
លើកដៃ និងដើរលោតៗ។
–អត្តចរិត ទំនៀមទម្លាប់
ឥរិយាបថបរទេសខុសពីខ្មែរ។វិធានការទប់ស្កាត់វប្បធម៌បរទេសមាន :
–បណ្តុះស្មារតីស្រលាញ់
និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅដល់យុវជនតាមសាលារៀន ទីសាធារណៈ
និងទប់ស្កាត់វប្បធម៌ឥតប្រយោជន៍។
–បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ
ជាទីពេញនិយម និងរួបរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ។
–ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឲ្យសុក្រិត
និងអប់រំ សីលធម៌ក្នុងការរស់នៅឲ្យថ្លៃថ្នូរ ឧត្តុងឧត្តម។
–អប់រំសីលធម៌ទាំងប្រាំ(ខ្លួនឯង គ្រួសារ
សង្គម វិជ្ជាជីវៈ អន្តរជាតិ និងពន្យល់ហេតុផលរវាង សីលធម៌ និងអសីលធម៌។
–អប់រំព្រំប្រទល់សិទ្ធិ និងច្បាប់
ដល់យុវជនព្រមទាំងទំនួលខុសត្រូវគឺដើម្បីលុបបំបាត់អនាធិបតេយ្យក្នុងសង្គម។
–អប់រំឲ្យស្គាល់ និងស្រលាញ់លក្ខណៈ និងអត្តសញ្ញាណជាតិព្រមគ្នាជាមួយការទប់ស្កាត់ការវាយបកលើវប្បធម៌បរទេសមិនល្អ។
·សំណួរទី១២: តើការសិក្សាវប្បធម៌–អរិយធម៌មានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ ?
·ចម្លើយទី១២: ការសិក្សាវប្បធម៌–អរិយធម៌មានសារៈសំខាន់ណាស់ដូចជា
:
–យល់ច្បាស់ពីមូលដ្ឋានគ្រឹៈសង្គមជាតិព្រលឹងជាតិព្រមជាមួយប្រភពវប្បធម៌ដោយប្រៀបធៀប
និងច្នៃប្រឌិតជាមួយបរទេសដោយ
សមស្របតាមចំណូលចិត្ត
និងលក្ខណៈជាតិ។
–យល់ច្បាស់ពីអ្វីដែលខ្លួនមានល្អគេទទួលស្គាល់
និងបណ្តុះបណ្តាលមនោសញ្ចេតនា មនសិការ ថែរក្សាការពារ
សម្បត្តិជាតិ។
–ចេះរកវិធានការឬមធ្យោបាយទប់ស្កាត់និងវាយបកវប្បធម៌បរទេសយ៉ាងមានប្រសិទ្ធភាព។
·សំណួរទី១៣: តើការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍ដូចម្តេចខ្លះចំពោះអ្នកសិក្សា។
·ចម្លើយទី១៣: ការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍
:
–ចេះច្នៃប្រឌិតវប្បធម៌បរទេសស្របចំណូលចិត្តខ្មែរ និងបណ្តុះនូវមនោសញ្ចេតនាថែរក្សាការពារសម្បត្តិជាតិ។
–មានទុនសម្រាប់ការបកស្រាយពន្យល់មហាជន និងផ្សារភ្ជាប់នូវវប្បធម៌ជាតិ
និងអន្តរជាតិក្នុងការងារអប់រំទូទៅ។
–ស្គាល់ច្បាស់ប្រភពលក្ខណៈ
វប្បធម៌ជាតិរួមគ្នាលើកតម្កើង
និងចេះផ្សព្វផ្សាយវប្បធម៌ខ្មែរព្រមជាមួយការទប់ស្កាត់វប្បធម៌ពាលា។
–ធ្វើការអប់រំផ្សព្វផ្សាយបន្ត ពីវិធានការការពារបរិស្ថានថែរក្សានូវសុខភាព
ការអនុវត្តច្បាប់ ការគោរព សិទ្ធិ ប្រជាធិបតេយ្យ
ព្រមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណ និងព្រលឹងជាតិ។
–ចេះរស់នៅក្នុងសង្គមសីលធម៌ គុណធម៌
ចរិយាធម៌ លុបបំបាត់ការរើសអើង ប្រកាន់វណ្ណៈប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ។
–មានសាមគ្គីភាព សមូហភាព
ចេះអប់រំទូន្មានខ្លួនក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និងជំរុញការការពារ
ការប្រើប្រាស់ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។
–មានមនសិការវិជ្ជាជីវៈប្រកបរបរសុចរិត
ស្គាល់ពីទួនាទីភារកិច្ច និងស្វ័យកែលម្អខ្លួនឯងជាប្រចាំ។
–រួមកម្លាំងគ្នាលុបបំបាត់ភាពក្រីក្រ
និងចូលរួមអភិវឌ្ឍសង្គម។
·សំណួរទី១៤: ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ ?ចូរបង្ហាញពីសារៈសំខាន់និងការអនុវត្ត របស់វា?
·ចម្លើយទី១៤: លទ្ធិប្រជាធិបតេយ្យជាលទ្ធិដែលផ្តល់អំណាចដល់ប្រជាជនជាធំ
ក្នុងការសម្រេចជោគ វាសនាប្រទេសជាតិ ឲ្យស្របតាមតម្រូវការ ឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។
លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ ជាច្រើនដូចជា :
–ផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសតំណាងខ្លួនមានសិទ្ធិបង្កើតសមាគម
ក្រុមហ៊ុន មូលនិធិ ឬអង្គការសង្គមផ្សេងៗ
ដើម្បីបម្រើដល់ប្រជាជនទប់ទល់អំពើពុករលួយ
ជំរុញអភិបាលកិច្ចល្អ និងការពារសេរីភាព។
–ផ្តល់សេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ តាមរយៈការសរសេរ
ការនិយាយ ការផ្សព្វ ផ្សាយ
ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។
–ធានាសិទ្ធិសេរីភាពក្នុងការហូបចុកអនាម័យ
ការសិក្សាការថែរក្សាសុខភាព…ស្ថិតក្នុងក្របខណ្ឌ នៃច្បាប់។គោលការណ៍ល្អៗក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យមាន
:
+មានសមភាពមិនរើសអើងប្រកាន់វណ្ណៈ
ពណ៌សម្បុរ និងការទទួលខុសត្រូវខ្ពស់ដោយបំពេញភារកិច្ច តាមតួនាទី ឋានៈ យុត្តិធម៌។
+ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង(ការនិយាយស្ដី
បញ្ចេញមតិវែកញែកទាមទារឲ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរាស្ដ្រ។
+មានភាតរភាពយោគយល់
អធ្យាស្រ័យមិនរំលោភបំពានអ្នកដទៃ។
+មានសិទ្ធិចូលរួមប្រជុំ
ការអប់រំ ការជឿលើសាសនា ការបង្កើតសមាគម និងផ្តល់សិទ្ធិលើវិស័យ សេដ្ឋកិច្ច
និងម្ចាស់ កម្មសិទ្ធិ។
+មានការបោះឆ្នោតគោរពលទ្ធផលឆ្នោតដោយសេរី
ត្រឹមត្រូវនិងយុត្តិធម៌។
+មាននីតិអាជ្ញាគ្រប់គ្រងច្បាប់មានតុលាការ
ជំហរអព្យាក្រិត។
+មានពហុបក្សជាច្រើន
ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រង។
+មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តភារកិច្ចតាមតួនាទីរៀងៗខ្លួន។
·សំណួរទី១៥: ដូចម្តេចដែលហៅថាសិទ្ធិ?សេរីភាព?ចូរបង្ហាញពីការអនុវត្តនៅក្នុងសង្គម
និងព្រំដែន
របស់វា?
·ចម្លើយទី១៥: សិទ្ធិ ជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គមដែលប្រកបដោយសេចក្តីថ្លៃថ្នូរ
និង
សុភមង្គល។
សេរីភាព ជាភាពដែលត្រូវធ្វើ អ្វីៗបានតាមចិត្តតាំងពីកំណើតដោយគ្មានព្រំដែនកំណត់។
·ក្នុងការអនុវត្តយើងត្រូវចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនស្ថិតក្នុងព្រំដែនច្បាស់លាស់
ដើម្បីកុំក្លាយជាការរំលោភសិទ្ធិ។
–ព្រំដែននៃសិទ្ធិគឺច្បាប់។
–ព្រំដែននៃច្បាប់គឺសិទ្ធិ។
–ការប្រើសិទ្ធិមិនគោរពច្បាប់
នាំឲ្យអនាធិបតេយ្យ។
–ការប្រើច្បាប់មិនគោរពសិទ្ធិ
នាំឲ្យផ្តាច់ការ។
·សំណួរទី១៦: តើប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យមានសិទ្ធិ
កាតព្វកិច្ច និងស្មារតីយ៉ាង ដូចម្តេចខ្លះ?
·ចម្លើយទី១៦: សិទ្ធិ សំខាន់ៗមាន :
+បោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។
+ចូលរួមបង្កើតសមាគម ឬគណបក្សនយោបាយ។
+សេរីភាពបញ្ចេញមតិ
និងទាមទារឲ្យអ្នកដឹកនាំធ្វើតាមខ្លួន។
–កាតព្វកិច្ច សំខាន់ៗមាន :
+គោរពរដ្ឋធម្មនុញ្ញ ច្បាប់
សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
+ចូលរួមដឹងឮ ;ចូលរួមកិច្ចការកសាងជាតិជាមួយរដ្ឋាភិបាល។
–ស្មារតី សំខាន់ៗមាន :
+អត់ធ្មត់ អនុគ្រោះ យោគយល់ សម្របសម្រួល
;សហការគ្នា។
+ហ៊ានបញ្ចេញមតិ ជជែកវែកញែករកខុសត្រូវ។
·សំណួរទី១៧: ចូរនិយាយពីគុណសម្បត្តិ
និងគុណវិបត្តិនៃវិទ្យាសាស្ត្រ ?
·ចម្លើយទី១៧: គុណសម្បត្តិ វិទ្យាសាស្ត្រមាន
:
–ជួយសម្រួលការរស់នៅឲ្យប្រសើរតាមរយៈសម្ភារៈទំនើបៗ។
–ជួយថែរក្សាសុខភាព
សម្រួលគមនាគមន៍ការធ្វើដំណើរ។
–នាំមនុស្សឲ្យស្រលាញ់សច្ចភាព ការពិតទូទៅត្រួតត្រាលើធម្មជាតិ។
–បណ្តុះការត្រិះរិះស្វែងរកការពិតបំបាត់ជំនឿមិនសមហេតុផល។
–ដឹកនាំមនុស្សឲ្យជឿលើសមត្ថភាពខ្លួនឯង
និងពង្រឹងពង្រីកសេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត សម្ភារៈ។
–ពង្រីកការសិក្សាស្រាវជ្រាវគាស់អាថ៌កំបាំងប្រកបដោយការកែច្នៃ។
គុណវិបត្តិ វិទ្យាសាស្ត្រមាន :
–ជាមធ្យោបាយបម្រើប្រយោជន៍អ្នកមាននិងជិះជាន់អ្នកទន់ខ្សោយ។
–ធ្វើឲ្យមនុស្សមានមហិច្ឆតា
លោភលន់ចង់បានមិនចេះចប់។
–បង្កើតការឈ្លានពាន អស្ថិរភាពសង្គម
និងសន្តិសុខពិភពលោក។ដូចនេះដើម្បីឲ្យវិទ្យាសាស្ត្រមានសារប្រយោជន៍ និងមានតម្លៃ
ទាមទារឲ្យបង្កើតការប្រើប្រាស់វិទ្យាសាស្ត្រស្ថិតក្នុងក្របខណ្ឌសីលធម៌
ដើម្បីផ្តល់ភាពសន្តិសុខ និងវឌ្ឍនភាព សុភមង្គលដល់មនុស្សទូទៅ។
·សំណួរទី១៨: ចូរបង្ហាញចំណុចសំខាន់ៗរវាងការដឹកនាំផ្តាច់ការនិងការដឹកនាំបែបប្រជាធិបតេយ្យ
?
·ចម្លើយទី១៨: ចំណុចសំខាន់ៗនៃការដឹកនាំទាំងពីរមាន :
ការដឹកនាំផ្តាច់ការ
|
ការដឹកនាំបែបប្រជាធិបតេយ្យ
|
–បុគ្គលនិយម
បក្សពួកតត្រកូល។
–ការស្លាប់រស់របស់រាស្ត្រគឺស្ថិតលើអ្នកមានអំណាច
អត្តនោម័ត។
–ច្បាប់ស្ថិតលើអ្នកមានអំណាចគ្មានការគោរព
សិទ្ធិមនុស្ស។
–មនុស្សមានសិទ្ធិមិនស្មើគ្នាគ្មានគឺគ្មានសេរីភាព
ក្នុងការ
បញ្ចេញមតិ។
–ប្រជាជនគ្មានតម្លៃថ្លៃថ្នូរមានភាពភ័យខ្លាចសង្គម
មានអសន្តិសុខ។
|
–មេដឹកនាំកើតតាមរយៈការបោះឆ្នោតដោយសេរី
យុត្តិធម៌។
–យកច្បាប់ជាធំ
មានការគោរពច្បាប់និងសិទ្ធិមនុស្ស។
–ប្រជារាស្រ្តមានសិទ្ធិសេរីភាពគ្រប់យ៉ាងយ៉ាង
ទូលំទូលាយ។
–វាសនាជាតិស្ថិតលើរាស្ត្រ។
–ប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយចិត្ត
មានជីវភាពធូរធារ។
–សង្គមជាតិមានសណ្តាប់ធ្នាប់
និងមានសន្តិសុខល្អ។
|
·សំណួរទី១៩: តើអ្វីទៅជានីតិរដ្ឋ ?តើប្រទេសមាននីតិរដ្ឋ មានលក្ខណៈសំខាន់ៗប៉ុន្មានយ៉ាង ?អ្វីខ្លះ ?
·ចម្លើយទី១៩: នីតិរដ្ឋជា
ឬប្រទេសដែលប្រកាន់យកច្បាប់ជាគោល។ ប្រទេសមាននីតិរដ្ឋមានលក្ខណៈសម្គាល់ បួនយ៉ាងគឺ
:
–រដ្ឋអំណាចមានគតិយុត្តិធម៌ :(ប្រកាន់យុត្តិធម៌ស្របឆន្ទៈរាស្ត្រ
)។
–ការអនុវត្តច្បាប់គិតពីសិទ្ធិពលរដ្ឋ :(ទាក់ទងសេរីភាណ ;មានឧត្តម-គតិបម្រើប្រយោជន៍រាស្ត្រ
មានស្ថាប័នទ្រទ្រង់មិនបំបិទសិទ្ធិតវ៉ា)។
–ប្រព័ន្ធយុត្តិធម៌ :(ការផ្សព្វផ្សាយច្បាប់ផ្សេងៗ)។
–មានជំហរទទួលខុសត្រូវ :(ភ្ញាក់រឭកខ្លួនឯង
មានឆន្ទៈផ្ទាល់ខ្លួន និងគ្មានការបង្ខិតបង្ខំ )។
·សំណួរទី២០: តើអ្នកស្នេហាជាតិត្រូវមានគុណសម្បត្តិដូចម្តេចខ្លះ?
·ចម្លើយទី២០: អ្នកស្នេហាជាតិត្រូវមានគុណសម្បត្តិដូចជា
:
–បំពេញវីរៈភាព អង់អាចក្លាហាន
តស៊ូប្រឆាំងមិនខ្លាចស្លាប់។
–ធ្វើពលិកម្មហ៊ានលះបង់អ្វីៗគ្រប់យ៉ាងរួមទាំងជីវិតដើម្បីជាតិ។
–ធ្វើសកម្មភាពមានប្រយោជន៍ប្រកបដោយសីលធម៌ខ្ពស់
ចេះមានចិត្តស្រលាញ់ាការពារកិត្តិយស
កេរ្តិ៍ឈ្មោះ
និងសេចក្តីថ្លៃថ្នូរ ជាងទ្រព្យសម្បត្តិខ្លួន។
–ស្រលាញ់ប្រយោជន៍រួមជាងប្រយោជន៍បុគ្គល។
–មានវិចារណញាណ ចេះស្រលាញ់ជាតិ
អត្តសញ្ញាណជាតិ។
–មានឆន្ទៈមនសិការស្នេហាជាតិ មិនរាថយ។
·សំណួរទី២១: តើរបបមាតាធិបតេយ្យបានជះឥទ្ធិពលដល់វិស័យអ្វីខ្លះក្នុងសង្គមខ្មែរបច្ចុប្បន្ន
?
·ចម្លើយទី២១: របបមាតាធិបតេយ្យបានជះឥទ្ធិពលដល់វិស័យជាច្រើនដូចជា
:
–វិស័យគ្រួសារ :(បុរសដណ្តឹងស្ត្រី ;ប្រពន្ធកាន់លុយ ;រៀបការខាងស្រីទៅបម្រើខាងស្រី )។
–វិស័យសង្គម :(រាប់ខ្សែស្រលាយខាងម្តាយ ;ដាក់ឈ្មោះស្ត្រីមុនបុរសដាក់ឈ្មោះភូមិស្រុកប្រទរសជារបស់ស្ត្រី )។
–វិស័យរដ្ឋបាល :(មានពាក្យមេពីមុខគ្រប់ឋានានុក្រម )។
–វិស័យអប់រំ :(ពាក្យស្លោក សុភាសិត
អប់រំលើកកម្ពស់ស្ត្រី )។
–វិស័យសិល្បៈស្ថាបត្យកម្ម :(សង់ប្រាសាទ ;ភ្នំ )។
–វិស័យទំនៀមទម្លាប់ប្រពៃណី :(ការរៀបការតោងស្បៃ
ចូលម្លប់ )។
–វិស័យការងារ :(អាទិភាពស្ត្រី )។
·សំណួរទី២២: តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសអ្វីខ្លះ?
តើអរិយធម៌សម័យ អង្គរ រុងរឿងអាស្រ័យកត្តាអ្វីខ្លះ?
·ចម្លើយទី២២:អរិយធម៌ខ្មែរមានលក្ខណៈពិសេសពីរយ៉ាងគឺ
:
–លក្ខណៈជាតិ (លក្ខណៈស្ថិតស្ថេរ ទាក់ទងទំនៀមទម្លាប់
ប្រពៃណីទឹកដី ភូមិសាស្ត្រ ស្របតាម ចំណូលចិត្តប្រជាជនខ្មែរ
)។
–លក្ខណៈសំយោគ (បត់បែនតាមបរទេសមានលក្ខណៈវិទ្យាសាស្ត្រទំនើបយកមកកែច្នៃតាមចំណូលចិត្តខ្មែរលក្ខណៈ
ជាតូបនីយកម្ម។
អរិយធម៌នៅសម័យអង្គររុងរឿងដោយកសារកត្តា
:
–កត្តាពលកម្មមនុស្ស :(មេដឹកនាំមានសាមគ្គីភាព
ឯកភាព ឧត្តមគតិប្រជាធិបតេយ្យ ការច្នៃប្រឌិត ឯប្រជារាស្ត្រ
មានទំនុកចិត្តលើអ្នកដឹកនាំ មាន
ទំនាក់ទំនងល្អ
គោរពលទ្ធិទេវរាជ ពុទ្ធរាជ )។
–កត្តាភូមិសាស្ត្រ :(ដីមានជីជាតិ
សម្បូរសម្បត្តិធម្មជាតិ សម្បូរដោយគមនាគមន៍ ងាយស្រួលធ្វើ
ពាណិជ្ជកម្មកសិកម្ម
)។
–កត្តាប្រវត្តិសាស្ត្រ :(មហានគរមានអំណាច
ទឹកដីធំទូលាយនិងមានមានឥទ្ធិពលលើពិភពលោក )។
·សំណួរទី២៣: ដូចម្តេចដែលហៅថាអត្តសញ្ញាណជាតិ
?តើអត្តសញ្ញាណជាតិខ្មែរមានសារៈសំខាន់ដូចម្តេចខ្លះ ?
·ចម្លើយទី២៣:អត្តសញ្ញាណជាតិ<អត្ត+សញ្ញាណ+ជាតិ។
–អត្ត :គ្រឿងឬវត្ថុសម្គាល់ខ្លួន។
–សញ្ញាណ :សេចក្តីដឹងជាក់ ការយល់ច្បាស់។
–ជាតិ :កំណើតមនុស្សមានសញ្ជាតិផ្សេងៗ។ ដូចនេះអត្តសញ្ញាណជាតិជាក្រុមមនុស្សដែលមានកំណើតនៅ
ក្នុងដែន ដីជាមួយគ្នា មានប្រវត្តិដូចគ្នា ឬមានភាសាតែមួយដូចគ្នា រីឯលក្ខណៈវប្បធម៌(ទំនៀមទម្លាប់
ប្រពៃណី សាសនា សិល្បៈ)ដូចគ្នា ចិត្តគំនិតឆន្ទៈរួមតែមួយ រូបសម្បត្តិ ចរិយាសម្បត្តិដូចគ្នាមានលក្ខណៈធម្មជាតិ
សម្បត្តិវប្បធម៌ដូចគ្នា។ សារៈសំខាន់នៃអត្តសញ្ញាណជាតិ ខ្មែរមាន :
–ស្គាល់ពីប្រភពលក្ខណៈ
តម្លៃព្រលឹងជាតិច្បាស់លាស់ ឈានទៅស្គាល់អរិយធម៌ ធ្វើឲ្យមានមោទនភាព
មនសិការប្រយោជន៍ជាតិ។
–ស្គាល់តម្លៃអរិយធម៌ជាតិ
និងអត្តចរិតរបស់ជាតិ។
–ចេះថែរក្សាការពារសញ្ញាណជាតិខ្មែរ។
–ចេះទប់ស្កាត់អរិយធម៌បរទេសដែលអសកម្ម។
–ចេះធ្វើជាតូបនីយកម្មលើអរិយធម៌បរទេសដែលល្អៗ
និងផ្តល់នូវប្រយោជន៍ ដោយមានលក្ខណៈស្របចំនូលចិត្តខ្មែរ។
·សំណួរទី២៤: តើវត្តអារាមមានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ
?
·ចម្លើយទី២៤: វត្តអារាមមានសារៈសំខាន់ជាច្រើនដូចជា
:
–ជានិមិត្តរូបពុទ្ធសាសនាសម្រាប់គោរពបូជា។
–ជាឃ្លាំងមរតក វប្បធម៌ជាតិសម្បូរបែប។
–ជាមន្ទីរពេទ្យព្យាបាលជំងឺអ្នកមានវិបត្តិផ្លូវចិត្ត។
–ជាមជ្ឈមណ្ឌលសង្គ្រោះទុគ៌តជន(ក្មេងកំព្រា
ជនពិការអនាថា…)។
–ជាកន្លែងអប់រំសីលធម៌ គុណធម៌
ចំណេះចំនាងផ្សេងៗ។
–ជាកន្លែងធ្វើបុណ្យទានសម្រាប់ពុទ្ធសាសនិកជន។
–ជាសារមន្ទីរថែរក្សាតម្កល់ឯកសារដែលមានតម្លៃ។
·សំណួរទី២៥: ដូចម្តេចដែលហៅថាបរិស្ថាន
?តើបរិស្ថានចែកជាប៉ុន្មានប្រភេទ ?ចូររៀបរាប់វិធីថែរក្សាការពារបរិស្ថាន
?
·ចម្លើយទី២៥: បរិស្ថានជាអ្វីៗដែលនៅជុំវិញខ្លួនយើងទោះមានជីវិតក្ដី
គ្មានជីវិតក្ដីហើយមានទំនាក់ទំនងគ្នាទៅវិញទៅមក។បរិស្ថាន
ចែកជាបីប្រភេទគឺ
:
–បរិស្ថានធម្មជាតិ(អ្វីៗកើតឯកឯង)។
–បរិស្ថានមនុស្ស(ប្រជាជនទូទៅ)។
–បរិស្ថានសង្គមវប្បធម៌(អ្វីៗកើតពីស្នាដៃមនុស្ស
)។វិធីថែរក្សាការពារបរិស្ថានមាន :
–មិនចោលសំរាមកាកសំណល់ជាតិពុលចាល់ក្នុងទឹក។
–ជួយថែរក្សាសម្អាតទីធ្លាសាធារណៈ
និងគេហដ្ឋាន។
–កាត់បន្ថយការប្រើថ្នាំគីមី
ការកាប់បំផ្លាញព្រៃឈើ។
–ដាំដើមឈើឡើងវិញក្នុងគ្រួសារសាលារៀន
សហគមន៍។
–ជួយរក្សាអនាម័យទឹក
ដីកាត់បន្ថយផ្សែងពុលផ្សេងៗ។
–ចូររួមធ្វើអនាម័យតាមសហគមន៍
និងបំផុសការការពារបរិស្ថាន។
–បំផុសការផ្សព្វផ្សាយឲ្យបានទូលាយពីសារៈសំខាន់នៃការការពារបរិស្ថានតាមរយៈការរួបរួមសាមគ្គី
គ្នាគ្រប់ មជ្ឈដ្ឋាន។
–ជំរុញការអនុវត្តច្បាប់បរិស្ថានឲ្យមានប្រសិទ្ធភាព។
·សំណួរទី២៦: តើកិច្ចការពារបរិស្ថានជាភារកិច្ចរបស់អ្នកណា
?
·ចម្លើយទី២៦: កិច្ចការពារបរិស្ថានជាភារកិច្ចរបស់ :
–ក្រសួងបរិស្ថាន :
+គ្រប់គ្រងបរិស្ថានតាមដានពិនិត្យណែនាំអនុវត្តកម្មវិធីបរិស្ថាន។
+ជាសេនាធិការដ្ឋាភិបាល
ការពារធនធានធម្មជាតិ។
+ការរួមកម្លាំងពីប្រជាជន
និងស្ថាប័នពាក់ព័ន្ធការងារបរិស្ថាន។
+រៀបចំផែនការទិសដៅ
ពង្រាងច្បាប់ការពារបរិស្ថាន និងបង្ក្រាបបទល្មើសផ្សេងៗ។
–យើងទាំងអស់គ្នា :ការរួមសហការអនុវត្តភារកិច្ចបរិស្ថានរួមគ្នា
គឺមិនប្រកាន់និន្នាការអ្វីទាំងអស់ ដើម្បីបរិស្ថានយើងទាំងអស់គ្នា
ក្នុងជំហរនិងទំនួលខុសត្រូវរួមគ្នា។
·សំណួរទី២៧: អ្វីជាមាតុភូមិប្រទេស ?តើយើងត្រូវបណ្តុះគំនិតស្នេហាជាតិ និងជាតិនិយមដូចម្តេច ?
·ចម្លើយទី២៧: មាតុភូមិប្រទេស គឺជាប្រទេសកំណើត
ដែលមនុស្សទាំងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួន។ចំណែកស្នេហា
ជាតិ
គឺស្នេហាមាតុប្រទេស ទឹកដី ភ្នំទន្លេ ព្រៃឈើ សម្បត្តិធម្មជាតិ
ដែលជាវប្បធម៌ជាតិខ្លួន។យើងត្រូវ បណ្តុះ :
–គំនិតជាតិនិយមសំខាន់ៗមាន :
+អប់រំឲ្យស្រលាញ់ទឹកដីភូមិកំណើត មានចំនូលចិត្តចង់រស់នៅស្រុកកំណើតទាក់ទងអនុស្សាវរីយ៍
ទីកន្លែងលក្ខខណ្ឌភូមិសាស្ត្រ។
+បង្កើតមនោសញ្ចេតនាស្នេហាជាតិឯកឯងដោយជ្រាលជ្រៅតាំងពីមាតុភូមិភាសាអក្សរសាស្ត្រទំនៀម
ទំលាប់ប្រពៃណី សិល្បៈនិងបរិយាកាសទូទៅ។
+គឺអប់រំឲ្យស្រលាញ់សម្បត្តិវប្បធម៌
និងធម្មជាតិព្រមជាមួយសិល្បៈរៀងៗខ្លួន។
+អប់រំមនសិការផ្នត់គំនិតស្រលាញ់ពលកម្មធ្វើពលីកម្មសំរាប់ជាតិ។
+អប់រំឲ្យស្រលាញ់ជនជាតិប្រវត្តិសាស្ត្រអរិយធម៌របស់ខ្លួន។
+អប់រំឲ្យចេះច្នៃប្រឌិតកសាងប្រទេស
និងខ្លួនឯងឲ្យរីកចម្រើន។
–គំនិតស្នេហាជាតិសំខាន់ៗមាន :
+បំពេញវីរសកម្មភាពដើម្បីជាតិប្រកបដោយសមត្ថភាពខ្ពស់។
+ហ៊ានលះបង់ជីវិត
និងអ្វីៗទាំងអស់ដើម្បីជាតិ។
+ប្រព្រឹត្តិអំពើល្អប្រកបដោយសីលធម៌គុណធម៌ខ្ពស់ដោយស្រលាញ់កិត្តិយស
កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរជាងទ្រព្យសម្បត្តិលុយកាក់។
+បង្កើតវិចារណញាណ
នឹកដល់អ្វីជាអត្តសញ្ញាណជាតិ ព្រលឹងជាតិឧត្តមភាព និងមោទនភាពជាតិ។
·សំណួរទី២៨: តើបញ្ហាអសកម្ម(ស្រី ស្រា
ល្បែង គ្រឿងញៀន )ដែលយុវជនកំពុង ប្រឈមមុខ បណ្តាលមកពីកត្តាអ្វីខ្លះ? ចូលបង្ហាញពីភារកិច្ចរបស់អ្នកនិងអាកប្បកិរិយាចំពោះបញ្ហានេះ ?
·ចម្លើយទី២៨: មូលហេតុទាំងនេះបណ្តាលមកពីកត្តាជាច្រើនដូចជា
:
–កត្តាគ្រួសារ :( ភាពក្រីក្រ ភាពមមាញឹកការងារ ខ្វះការអប់រំ
ទម្រើកូនពេក។
–កត្តាសាលារៀន :(ជីវភាពគ្រូខ្វះខាត ភ័យខ្លាចសិស្ស
មានពេលតិចខ្លាចឥទ្ធិពលម៉ែឪសិស្ស )។
–កត្តាសង្គម :(ខ្វះការចូលរួមសហការគ្នា ;ការលុកលុយវប្បធម៌ពីពួកបរទេស ការអនុវត្តច្បាប់ខ្វះ
តម្លាភាព
ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយមិនល្អនិងការសាបព្រោះឥទ្ធិពលអាក្រក់ពីកូនអ្នកមាន )។
–កត្តាបុគ្គល :(ការសេពគប់មិត្តមិនល្អ
ការស្វែងរកភាពប្លែកៗខ្វះការពិចារណា )។ភារកិច្ច និងអាកប្បកិរិយា
សំខាន់ៗមាន :
+រស់នៅប្រកបដោយសីលធម៌គុណធម៌
ចេះគោរពចាស់ទុំ គ្រូ ច្បាប់ឲ្យសមជាកូនល្អ មិត្តល្អ សិស្ស ល្អ
។
+ខំរៀនឲ្យបានពូកែ ជួយធ្វើការងារផ្ទះ
សេពគប់មិត្តមិត្តល្អៗ។
+ស្តាប់គ្រូឪពុកម្តាយទូន្មាន
យកពរលធ្វើអ្វីមានប្រយោជន៍។
+ចូលរួមសកម្មភាពសង្គម ចៀសចេញពីអបាយមុខ។
+រាយការណ៍អាជ្ញាធរសមត្ថកិច្ចពីបញ្ហាអសកម្ម។
+ជួយអប់រំផ្សព្វផ្សាយទាក់ទងមិត្តភក្តិ
បងប្អូនចេញចាកអបាយមុខ។
·សំណួរទី២៩: តើទេសចរណ៍នៅកម្ពុជាចែកជាប៉ុន្មានប្រភេទ
?អ្វីខ្លះ?
·ចម្លើយទី២៩: ទេសចរណ៍នៅកម្ពុជាចែកជាប្រាំប្រភេទគឺ
:
–ទេសចរណ៍វប្បធម៌ :(ការកំសាន្តតាមប្រាសាទ
វត្តអារាម សារមន្ទីរប្រពៃណី សម្លៀកបំពាក់ ល្បែងប្រជាប្រិយ )។
–ទេសចរណ៍ធម្មជាតិ :(ការកំសាន្តតាមតំបន់ធម្មជាតិ
បរិស្ថាន ការការពារគ្រប់គ្រង ការរស់នៅជំនឿ ប្រពៃណី ជនជាតិភាគតិច )។
–ទេសចរណ៍អរូបី :(ការកំសាន្តនៅតំបន់ទាក់ទងសាសនាការគោរពអ្នកតា
ភាពអស្ចារ្យមើលមិនឃើញ)។
–ទេសចរណ៍កែច្នៃ :(ការកំសាន្តតាមរមណីយដ្ឋានមជ្ឈមណ្ឌលកីឡាផ្សារ
ឆ្នេរសមុទ្រ។
–ទេសចរណ៍ជំនួញ :(ការកំសាន្តតាមតំបន់ ដើម្បីស្វែងរកទីតាំងនៃការធ្វើវិយោគទុន
)។
·សំណួរទី៣០: តើសីលធម៌ប្រាំយ៉ាងដែលមនុស្សត្រូវប្រកាន់យកដើម្បីរស់នៅដែលប្រកបដោយគុណ
ធម៌សមរម្យមានអ្វីខ្លះ?
·ចម្លើយទី៣០: សីលធម៌ទាំងប្រាំយ៉ាងមាន :
–សីលធម៌ផ្ទាល់ខ្លួន :(ដឹងខុសត្រូវល្អអាក្រក់
ក្លាហាន មានការទទួលខុសត្រូវ មានភាពម្ចាស់ការក្នុង ការងារ )។
–សីលធម៌ក្នុងគ្រួសារ :(ស្គាល់កាតព្វកិច្ចជាឪពុកម្តាយជាកូន
ចិញ្ចឹមបីបាច់កូនឲ្យកូនរៀនសូត្រ ស្រលាញ់ ឧបត្ថម្ភកូន អប់រំកូនស្មើៗគ្នា)។
–សីលធម៌វិជ្ជាជីវៈ :(មិនលោភលន់
ប្រកបរបរសុចរិត មិនរំលោភបំពានអ្នកដទៃ មានមនសិការការងារ ចេះតស៊ូព្យាយាមមិនរាថយ )។
–សីលធម៌ក្នុងសង្គម :(មានសាមគ្គីល្អ
មិនបង្កទំនាស់ ចេះគោរពសិទ្ធិគ្នា ស្រលាញ់យុត្តិធម៌ ស្រលាញ់មនុស្សទូទៅ
ទទួលស្គាល់ទុក្ខអ្នកដទៃ )។
–សីលធម៌ពិភពលោក :(មានទំនាក់ទំនងល្អជាមួយបរទេស
ដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ…)។
·សំណួរទី៣១: តើក្នុងការរស់នៅមនុស្សត្រូវប្រកាន់គុណធម៌ប៉ុន្មានយ៉ាង?អ្វីខ្លះ?
·ចម្លើយទី៣១: ក្នុងការរស់នៅមនុស្សត្រូវប្រកាន់គុណធម៌ប្រាំយ៉ាងគឺ
:
–គោរពមាតាបិតាចាស់ទុំ (ស្គាល់អំពើល្អអាក្រក់
សុចរិត ស្មោះត្រង់យុត្តិធម៌ )។
–គោរពសិទ្ធិមនុស្ស (មិនរើសអើងអត់ឱន
អធ្យាស្រ័យ )។
–មានព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា
ឧបេក្ខា )។
–មានសីលប្រាំ (បាណា អទិន្នា មុសា កាមេ សុរា )។
–មានទសពិធរាជធម៌ (ទាន សីល បរិច្ចាគ
អាជ្ជវៈ មន្ទវៈ តបៈ ខន្តីអក្កោធនៈ អវិហិង្សា
អវិរោធនៈ )។
·សំណួរទី៣២: ហេតុអ្វីបានជាគេថា
ការស្គាល់ខ្លួនឯងជាប្រភពថាមពលដែលជំរុញឲ្យទទួល ជោគជ័យ?
·ចម្លើយទី៣២: បានជាគេថាការស្គាល់ខ្លួនឯងជាប្រភពថាមពលដែលជំរុញឲ្យទទួលជោគជ័យព្រោះ
ស្គាល់ខ្លួនឯងគឺស្គាល់ :
–ចំណុចខ្លាំង ចំណុចខ្សោយ សមត្ថភាព
លទ្ធភាព ទំនោរ កម្លាំងចិត្តកាយ ស្មារតី ស្គាល់ទីតាំងភូមិសាស្ត្របានច្បាស់លាស់។
–ស្គាល់ការងារស្របសមត្ថភាព កម្លាំងកាយប្រាជ្ញា
ចេះកំណត់ និងធ្វើជាម្ចាស់លើខ្លួនឯង។
–ចេះរៀបចំគំរោងផែនការការងារសមស្រប។
–ចេះធ្វើការសម្រេចចិត្តបានច្បាស់លាស់
និងមានការគាំទ្រពីមហា- ជន។
–ចេះធ្វើការងារបានល្អ
ទទួលលទ្ធផលជាទីពេញចិត្ត។
·សំណួរទី៣៣: ដូចម្តេចដែលហៅថាអំពើហិង្សា?តើអំពើហិង្សាក្នុងគ្រួសារ ដែលបណ្តាលមកពីមូលហេតុអ្វីខ្លះ?
·ចម្លើយទី៣៣:អំពើហិង្សាជាការបៀតបៀន ការធ្វើអាក្រក់
ការវាយដំការរំលោភបំពានដែលកើតមានឡើងធ្វើឲ្យ
ឈឺចាប់
ប៉ះពាល់ផ្លូវកាយផ្លូវវាចា
និងផ្លូវចិត្ត។អំពើហិង្សាក្នុងគ្រួសារបណ្តាលមកពីមូលហេតុជាច្រើន
ដូចជា :
–កត្តាធម្មជាតិ :(ស្ត្រីមានកម្លាំងខ្សោយជាងបុរស
)។
–កត្តាបុគ្គល :(ប្តីមានអំណាចចាត់ទុកប្រពន្ធជាទាសី
រឹងរូស ឆាប់ខឹងឆេវឆាវ មួមៅ មើលងាយស្ត្រីភេទ មិនទទួលខុសត្រូវលើភារកិច្ច គិតថា
អំពើហិង្សា
ជាដំណោះស្រាយ ជាការអប់រំទូន្មាន )។
–កត្តាទំនៀមទម្លាប់ប្រពៃណី :(ការមិនឲ្យតម្លៃស្ត្រី
;ការអប់រំស្ត្រីឲ្យខ្លាចប្តី ;គោរព
ស្តាប់បង្គាប់ប្តី សុខចិត្តរងទុក្ខអត់ធ្មត់គ្រប់យ៉ាង )។
–កត្តាសង្គម :(គិតថាជាបញ្ហាឯកជន ;មិនហ៊ានលូកដៃគ្រួសារគេមិនហ៊ានអន្តរាគមន៍ ;រឿង
តូចតាច )។
–កត្តាច្បាប់ :(ពុំទាន់មានច្បាប់
ការទប់ស្កាត់នៅមានកម្រិត ផ្សះផ្សារសម្រុះសម្រួល )។
·សំណួរទី៣៤: តើវប្បធម៌សន្តិភាពមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ
?
·ចម្លើយទី៣៤: វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ
:
–វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត
បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាម
ប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា
។
–អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាង
លើកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង ដោយមិនប្រកាន់
អ្វីទាំងអស់
។
–អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា ;មានខន្តីសន្តោស ;លះបង់អស្មិមានះ មានព្រហ្មវិហាធម៌ ក្នុងខ្លួន។
–អប់រំមនុស្សឲ្យចេះគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិ ចេះគោរពច្បាប់
ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ។
–អប់រំមនុស្សឲ្យចេះអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព
ទាំងសម្ភារៈចំនេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវិត និងសុភមង្គល។
·សំណួរទី៣៥: តើការបាត់បង់មនសិការ
បង្កវិនាសកម្មដូចម្តេចខ្លះចំពោះខ្លួនឯងគ្រួសារ និងសង្គម ជាតិ
?
·ចម្លើយទី៣៥: ការបាត់បង់មនសិការ
បង្កវិនាសកម្មជាច្រើនចំពោះ :
–ខ្លួនឯង :(បាត់បង់ការសិក្សា ការងារ
កិត្តិយសរងការមើលងាយរស់នៅឯកោ បាត់បង់សេរីភាពគ្មានសុវត្ថិភាព
ស្ថិរភាព )។
–គ្រួសារ :(បាត់បង់ទ្រព្យសម្បត្តិ
ខូចកេរ្តិ៍ឈ្មោះ កិត្តិយស )។
–សង្គមជាតិ :(បាត់បង់ធនធានមនុស្ស
សេដ្ឋកិច្ចកិត្យានុភាពប្រទេសសន្តិសុខសង្គម សេរីភាព យុត្តិធម៌ មនុស្សធម៌ បាត់ប្រជាធិបតេយ្យ
បូរណភាពទឹកដីអត្តសញ្ញាណជាតិ
វប្បធម៌ ខ្វះភាពម្ចាស់ការ និងទំនួលខុសត្រូវ )។
·សំណួរទី៣៦: ហេតុអ្វីបានជាយើងត្រូវស្វ័យវាយតម្លៃសកម្មភាពរបស់ខ្លួន
?
·ចម្លើយទី៣៦: បានជាយើងត្រូវស្វ័យវាយតម្លៃសកម្មភាពរបស់ខ្លួនព្រោះថា
:
–ស្គាល់កាន់តែច្បាស់ពីចំណុចខ្លាំង
ចំណុចខ្សោយ សមត្ថភាព លទ្ធភាព និងបទពិសោធរបស់ខ្លួន។
–រកឲ្យឃើញចំណុចខ្វះខាត និងកែលម្អ ស្វ័យអភិវឌ្ឍខ្លួនជាប្រចាំ។
–ត្រូវស្គាល់ខ្លួនឯងសិន
មុនស្គាល់អ្នកដទៃ។
–ចង់បង្កើនប្រសិទ្ធភាពការងារ
គុណសម្បត្តិ និងការទទួលខុសត្រូវ របស់ខ្លួន។
·សំណួរទី៣៧: ចូរបង្ហាញពីសមិទ្ធិផលលទ្ធកម្ម
នៃអ្នកវិទ្យាសាស្ត្រនិយម និងអ្នកសីលធម៌និយម ?
·ចម្លើយទី៣៧: សមិទ្ធិផលលទ្ធកម្មរបស់ :
អ្នកវិទ្យាសាស្ត្រនិយម
|
អ្នកសីលធម៌និយម
|
–អក្សរសាស្ត្រ :ការបកស្រាយសិលាចារឹក
អក្សរសិល្ប៍មានលក្ខណៈសុក្រិត។
–វិទ្យាសាស្ត្រ :ស្ថាបត្យកម្ម ;តារាសាស្ត្រ
បច្ចេកវិទ្យា ប្រព័ន្ធធារាសាស្ត្រ។
–សិល្បៈ :របាំ ចម្រៀង តន្ត្រី ល្ខោន និង
ឧបករណ៍តន្ត្រី។
–កំសាន្ត ;កីឡា :ល្បែងប្រជាប្រិយ
កីឡា
ផ្សេងៗ។
–ជំនឿ :ហោរាសាស្ត្រ ;កម្មផល
ធម្មជាតិ
គុណទោស។
|
–ស្លូតបូត
រាបសា ឧស្សាហ៍ព្យាយាម។
–ស្រលាញ់យុត្តិធម៌
សច្ចធម៌ ភក្តីភាព។
–ចិត្តសន្តោស
អធ្យាស្រ័យ មិនប្រកាន់
រើសអើង ស្រលាញ់សន្តិភាព។
–មានសាមគ្គីភាព
សមភាព សន្តិភាព។
–រាប់មិត្តចេះយកអាសារគ្នា
មិនរំលោភ
ឈ្លានពានគេ។
–ដោះស្រាយបញ្ហាដោយសន្តិវិធីស្រប
ពុទ្ធសាសនា។
|
·សំណួរទី៣៨: តើគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពដូចម្តេចខ្លះក្នុងមុខរបរ
គ្រួសារនិងសង្គមជាតិ ?
·ចម្លើយទី៣៨: គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុង
:
–មុខរបរ :(គោរពច្បាប់ គោរពពេលវេលា
គោរពការចាត់តាំងរបស់អង្គភាព ;បំពេញភារកិច្ចឲ្យាបាន
ល្អ គោរពបុគ្គលិកលក្ខណៈ
សិស្សទុកសេរីភាពឲ្យសិស្សបញ្ចេញមតិយោបល់
)។
–គ្រួសារ :មិនផ្តាច់ការ មិនប្រើអំពើហិង្សា
ជួយទំនុកបម្រុង គ្រួសារគំរូ គោរពសេរីភាពប្រពន្ធកូន )។
–សង្គម :(គោរពច្បាប់ធ្វើអ្វីជាប្រយោជន៍រួម
:បំពេញភារកិច្ចជាពលរដ្ឋល្អ )។
·សំណួរទី៣៩: តើវប្បធម៌ខ្មែរមានប្រភពពីឥទ្ធិពលណាខ្លះ?
·ចម្លើយទី៣៩: វប្បធម៌ខ្មែរមានប្រភពពីឥទ្ធិពលមួយចំនួនដូចជា
:
–មរតក (របបមាតាធិបតេយ្យ ជំនឿលើព្រលឹង
អារក្សអ្នកតា ភាសាទំនៀមទម្លាប់ប្រពៃណី។
–បរទេស មាន :
+ឥណ្ឌា(ស-តទី១)(រាជាធិបតេយ្យសាសនា ភាសាអក្សរសិល្ប៍)។
+ចិន(ស-តទី៣)(ជំនួញ ល្បាយសាសន៍ ល្ខោនពាក្យនិយាយ)។
+ចាម ;ជ្វា(ស-តទី៥)(ស្ថាបត្យកម្ម
សិល្បៈ)។
+ថៃ ;យួន(ស-តទី១៣)(ពាក្យសម្តី
ម្ហូបអាហារ សម្ភារៈ)។
+អឺរ៉ុប(ស-តទី១៦)(វិទ្យាសាស្ត្រ រដ្ឋាបាល ការគ្រប់គ្រង
ទម្លាប់)។
·សំណួរទី៤០: ចូរបង្ហាញភស្តុតាងសំខាន់ៗមាន
:
–ស្ថាបត្យកម្ម (ការកសាងប្រាសាទ
ចម្លាក់ )។
–ភាសា (ខេមរយានកម្ម )។
–អក្សរសិល្ប៍ (រាមកេរ្តិ៍ )។
–ទំនៀមទម្លាប់ (កែច្នៃតាមព្រលឹងជាតិ
)។
–អក្សរ (ព្រាហ្មីច្នៃជាអក្សរខ្មែរ
)។
សំណួរពហុភាព–ឯកចម្លើយ